Featured Articles

យោងតាមព័ត៌មានថ្មីៗបំផុត នៅថ្ងៃទី១៨ ខែវិច្ឆិកា ម៉ោងក្នុងស្រុក លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានប្រកាសថា គោលនយោបាយមិនគិតថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅមុននេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ានជាសាក្សី។
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាដោយជោគជ័យហើយ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហើយដោយមានការចូលរួមពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។

World

World