ប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានចុះហត្ថលេខាលើភាពជាដៃគូបច្ចេកវិទ្យាថ្មីកាលពីថ្ងៃព្រហស្បតិ៍ ហើយបានពិភាក្សាអំពីសង្គ្រាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ខណៈដែលពួកគេបានជួបគ្នានៅឯលំនៅដ្ឋានផ្លូវការរបស់ Starmer ភាគខាងជើងទីក្រុងឡុងដ៍។