ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញាថាកូរ៉េខាងជើងកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ កាំជ្រួចបាលិស្ទីគអន្តរទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។