Day: September 27, 2025

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ។ រហូតមកដល់ម៉ោងនេះ ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។
(បែរឡាំង)៖ ការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា ប្រទេសកាតា ដើម្បីសម្លាប់មេដឹកនាំហាម៉ាស កាលពីដើមខែកញ្ញាកន្លងទៅនេះ បាន និងកំពុងជំរុញឱ្យមានការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយការពារជាតិ របស់បណ្ដាប្រទេសអារ៉ាប់ ជាមួយការអំពាវនាវកាន់តែច្រើនឡើងឱ្យមានកិច្ចព្រមព្រៀងការពារជាតិរួមគ្នាដែលអ្នកនយោបាយអារ៉ាប់ខ្លះហៅថា « ណាតូអារ៉ាប់» នៅក្នុងការបរិបទដែលការជឿទុកចិត្តលើសហរដ្ឋអាមេរិក នៅក្នុងចំណោមបណ្ដាប្រទេសអារ៉ាប់នៅមជ្ឈិមបូព៌ាកំពុងចុះខ្សោយ។ ក៏ព្រោះតែសហរដ្ឋអាមេរិកបានបរាជ័យក្នុងការការពារកាតា បើទោះជាបានដឹងមុនពីផែនការរបស់អ៉ីស្រាអែលក៏ដោយ។

Recent Posts

Other Posts