Cambodia asks US for long-term technical assistance and institutional capacity development

កម្ពុជាស្នើអាមេរិកផ្តល់ជំនួយបច្ចេកទេសនិងការអភិវឌ្ឍសមត្ថភាពស្ថាប័នរយៈពេលវែង

2 weeks ago

As Cambodia prepares to graduate from the Least Developed Countries (LDC) group by 2029, Cambodia requests the United States to provide technical assistance and institutional capacity building during this transition period in the medium and long term.

H.E. Aun Pornmonirath, Minister of Economy and Finance, made the request during a working meeting with a U.S. Congressional delegation led by Rep. Beth Van Duyne of Texas, along with Rep. Richard McCormick of Georgia, and Rep. Suhas Subraanyam of Virginia, on August 28 at the Ministry of Economy. H.E. Minister of Economy highlighted Cambodia’s socio-economic development, which has been growing over the past three decades, despite the high level of uncertainty, geopolitical tensions, and regional and global risks.

H.E. Minister expressed gratitude for the cooperation on the Cambodia-U.S. tariff agreement and the efforts of H.E. Donald J. Trump, President of the United States, in facilitating a ceasefire between Cambodia and Thailand.

Linking to the memory of the 75th anniversary of diplomatic relations between the two countries, HE the Minister highlighted the importance of the United States’ participation as a trading and development partner in promoting socio-economic development in all sectors, including the garment sector, non-garment manufacturing, health, finance, and hospitality sectors, etc.

In response, the Head of the Delegation did not agree with the above-mentioned proposal of HE the Minister of Economy of Cambodia. However, HE the Minister highly appreciated the Royal Government of Cambodia’s socio-economic development and poverty reduction, as well as the Royal Government’s stance in always adhering to efforts to maintain peace and stability, which are the foundations for building a prosperous nation. According to the Ministry of Economy and Finance.

The US and Cambodia will continue to strengthen economic ties and socio-economic development by promoting trade and investment, digital transformation, the use of artificial intelligence, and improving the business environment, as well as cooperating to prevent and crack down on cybercrime and online fraud, and immigration enforcement, aiming to build sustainable, resilient, inclusive, and equitable economic growth.

ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈដើម្បីចាក់ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ កម្ពុជាស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងដំណាក់កាលអន្តរកាលនេះសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តម Richard McCormick សមាជិកសភាប្រចាំរដ្ឋ Georgia និងឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia នៅថ្ងៃទី២៨ សីហា នាទីស្តីការក្រសួងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ពីការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាននិងកំពុងរីកលូតលាស់ក្នុងរយៈកាលជាង ៣ទសវត្សរ៍ចុងក្រោយនេះ បើទោះជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងហានិភ័យនានាក្នុងតំបន់ និងសកល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ការផ្សារភ្ជាប់ទៅនឹងអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូតក្នុងរយៈពេល ៧៥ឆ្នាំនៃប្រទេសទាំងពីរ, ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីសារសំខាន់នៃការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងនាមជាដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម។

ជាការឆ្លើយតប លោកជំទាវប្រធានគណៈប្រតិភូ មិនទាន់បានឯកភាពលើសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជាដែលបានស្នើសុំខាងលើនោះឡើយទេ។ ប៉ុន្តែលោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាលដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិឱ្យមានការរីកចម្រើន។ នេះបើតាមក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវបានបង្ហាញថា សហរដ្ឋអាមេរិក និងកម្ពុជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការធ្វើបរិវត្តកម្មឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការលើកកម្ពស់បរិយាកាសធុរកិច្ច ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ញាអន្តោរប្រវេសន៍ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌៕

ប្រភព: KPS99

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts