គណបក្សកាន់អំណាចជប៉ុន នឹងបោះឆ្នោតរើសមេដឹកនាំថ្មី នៅថ្ងៃទី៤ ខែតុលា ក្រោយនាយករដ្ឋមន្រ្តី Ishiba ប្រកាសលាលែង
Tokyo: Japan’s ruling Liberal Democratic Party (LDP) will elect a new leader on October 4 to replace Prime Minister Shigeru Ishiba, who has announced his resignation, AFP reported.
The leading candidates are Sanae Takaichi, a former economic security minister and a veteran member of the LDP, and Shinjiro Koizumi, the current agriculture minister and son of former Prime Minister Junichiro Koizumi.
Neither has yet officially announced their candidacy for the party leadership, but in the last party leadership election in September 2024, Takaichi came in second and Koizumi came in third. Other possible candidates include former Foreign Minister Toshimitsu Motegi and Cabinet Minister Yoshimasa Hayashi.
Ishiba announced his decision to resign on Sunday to take responsibility for the recent election results, which saw his coalition lose its majority in both the National Assembly and the Senate due to public dissatisfaction over the high cost of living.
តូក្យូ៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកំពុងកាន់អំណាចនៅប្រទេសជប៉ុន នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅថ្ងៃទី៤ ខែតុលា ដើម្បីជំនួសនាយករដ្ឋមន្រ្តី លោក Shigeru Ishiba ដែលបានប្រកាសលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បេក្ខជនដែលមានភាពលេចធ្លោជាងគេ គឺលោកស្រី Sanae Takaichi ដែលជាអតីតរដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ច និងជាសមាជិកជើងចាស់មួយរូប នៅក្នុងគណបក្ស LDP ហើយនិងលោក Shinjiro Koizumi ដែលជារដ្ឋមន្រ្តីក្រសួងកសិកម្មបច្ចុប្បន្ន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តី លោក Junichiro Koizumi។
អ្នកទាំងពីរមិនទាន់បានប្រកាសចូលរួមប្រជែងតំណែងប្រធានបក្សជាផ្លូវការនៅឡើយទេ ប៉ុន្តែអំឡុងការបោះឆ្នោតរើសមេដឹកនាំបក្សលើកចុងក្រោយ កាលពីខែកញ្ញា ឆ្នាំ២០២៤ គឺលោកស្រី Takaichi ស្ថិតនៅលេខរៀងទី២ និងលោក Koizumi នៅលេខរៀងទី៣។ បុគ្គលដទៃទៀត ដែលអាចជាបេក្ខជនដែរនោះ រួមមានដូចជា អតីតរដ្ឋមន្រ្តីការបរទេស លោក Toshimitsu Motegi និងរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក Yoshimasa Hayashi។
គួរបញ្ជាក់ថា លោក Ishiba បានប្រកាសពីការសម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីជាការទទួលខុសត្រូវ ចំពោះលទ្ធផលបោះឆ្នោតនាពេលកន្លងមក ដែលបានមើលឃើញក្រុមចម្រុះរបស់លោក បាត់សំឡេងភាគច្រើនទាំងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ដោយសារតែការមិនពេញចិត្តរបស់ប្រជាជន ជុំវិញការកើនឡើងខ្ពស់នៃថ្លៃចំណាយលើជីវភាពរស់នៅ៕
Get world wide news from around the world and sharing to the world.
#GBnews