Cambodian cashews are now available for sale in the famous Family Mart, which has 16,320 locations in Japan

ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បី ដែលមានចំនួន១៦,៣២០ទីតាំង នៅប្រទេសជប៉ុន

1 week ago

(Osaka, Japan): On the evening of Wednesday, September 3, 2025, in Osaka, Kansai Region, Japan, Minister of Commerce Cham Nimal granted a courtesy call to Mr. Taniguchi Kentaro, CEO of Mirarth Energy Solutions Inc., a delegation from Mirarth Holdings, Inc., a representative from ITOCHU Corporation, and colleagues to pay a courtesy call and discuss work.

At the outset, the Minister highly appreciated and valued Mirarth Holdings Inc. and all its partner companies for their close cooperation and efforts in promoting the processing and export of Cambodian cashew nuts with international quality and standards to the Japanese market and other target markets.

The Minister also encouraged and supported the company to continue processing other potential products besides cashew nuts, especially Geographical Indication Products.

The Minister also congratulated the signing of the Letter of Intent between the Ministry of Commerce and Mirarth Holdings Inc. and the Memorandum of Understanding between Mirarth Holdings Inc. With 5 partners to promote the import and distribution of Cambodian cashew nuts to the Japanese market on the occasion of Cambodian National Day in conjunction with the Osaka Kansai World Expo 2025 on July 5, 2025.

The Director-General thanked the Minister for allowing and providing the opportunity for the company and the delegation to meet and respectfully report on the progress of the work.

In addition, the Director-General stated that the company is working closely with the export promotion team of the Ministry of Commerce, and currently Cambodian cashew nuts have gradually begun to be sold in 16,320 Family Mart stores in Japan.

Source: Fresh News

(អូសាកា, ប្រទេសជប៉ុន)៖ នាល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។

លោកស្រីរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។

លោកស្រីរដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះការចុះហត្ថលេខាលើឯកសារ Letter of Intent រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. និងឯកសារអនុស្សរណៈយោគ យល់គ្នារវាងក្រុមហ៊ុន Mirarth Holdings Inc. ជាមួយដៃគូចំនួន ៥ ក្នុងការជំរុញការនាំចូល និងចែកចាយស្វាយចន្ទីរកម្ពុជាមកទីផ្សារជប៉ុន នាឱកាសទិវាជាតិកម្ពុជា អមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

លោកអគ្គនាយក បានថ្លែងអំណរគុណ លោកស្រីរដ្ឋមន្ត្រី ដែលបានអនុញ្ញាត និងផ្តល់ឱកាសក្រុមហ៊ុន និងគណៈប្រតិភូ បានចូលជួប និងគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ។

បន្ថែមលើនេះ លោកអគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុន បានកំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ហើយបច្ចុប្បន្នស្វាយចន្ទីកម្ពុជា បានចាប់ផ្តើមមានវត្តមានដាក់លក់បណ្តើរៗក្នុងផ្សារ Family Mart ចំនួន ១៦,៣២០ ទីតាំងនៅក្នុងប្រទេសជប៉ុន៕

ប្រភព: Fresh News

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts