His Excellency General Tea Seiha welcomed the Minister of National Defense of the Socialist Republic of Vietnam and a high-ranking delegation to pay a courtesy call and discuss work

ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ទៀ សីហា ទទួលស្វាគមន៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

10 months ago

At the Ministry of National Defense, on the morning of November 24, 2024, His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense of Cambodia, held a bilateral meeting with His Excellency General Fan Van Giang, Minister of Defense of Vietnam. On that occasion, General Tea Seiha stated that: The Ministry of National Defense between our two countries, Cambodia and Vietnam, has a long-standing historical relationship. In addition, His Excellency also visited Vietnam in 2023, where he met with the Vietnamese leadership. His Excellency Tea Seiha expressed his support for the organization of joint training exercises between the three militaries of Cambodia, Laos, and Vietnam and the trilateral meeting of the defense ministers of Cambodia, Laos, and Vietnam to promote cooperation between the three countries at present and in the future.

In response, General Fan Van Yang highly valued the cooperation between the two countries, Cambodia and Vietnam, and its rapid development, including the exchange of visits between senior officials of the two countries’ defense ministries. General Fan Van Giang stated that the two militaries have been cooperating closely, with the Vietnamese Ministry of Defense receiving trainees from the Royal Cambodian Armed Forces to study in Vietnam for long and short periods, and the Vietnamese Ministry of Defense has also sent trainees from the Vietnamese People’s Army to study Khmer in the Kingdom of Cambodia. General Fan Van Yang also highly valued the cooperation between the armies of the two countries, Cambodia and Vietnam, in the border areas of the two countries and worked closely together to coordinate and increase the capabilities and stability between the two countries in the border areas.

Through the meeting, HE General Tea Seiha and HE General Fan Van Yang expressed their mutual support for the exchange of young military officers in learning about the customs and traditions of cooperation between the two countries to help encourage the next generation of young people to continue cooperation and increase solidarity between the two countries, especially the two armies, as in previous generations. On that occasion, His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense of the Kingdom of Cambodia, met with His Excellency General Fan Van Giang, Minister of National Defense of the Socialist Republic of Vietnam, to discuss some work and signed a protocol on defense cooperation for the period 2025-2029 and a cooperation plan for 2025 between the Ministry of National Defense of the Kingdom of Cambodia and the Ministry of National Defense of the Socialist Republic of Vietnam.

Source: Ministry of National Defence

នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​វិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​ទទួល​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រី​​ការពា​រប្រទេស​វៀតណាម។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍  ទៀ សីហា បាន​បញ្ជាក់​ថា​​៖ ក្រសួង​ការពា​រជាតិ ​រវាងប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា-វៀតណាម មាន​ទំនាក់​ទំន​ង​ជា​ប្រវត្តិ​សាស្ត្រ​ជា​មួយ​គ្នា​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ក្នុង​នោះ​ឯកឧត្តម​ ​ក៏បាន​ធ្វើ​ទស្សន​កិច្ច​នៅ​វៀត​ណាម​ ក្នុង​ឆ្នាំ​២០២៣កន្លង​មក​ ដែល​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ប្រទេស​វៀត​ណាម​ផង​ដែរ​។ ឯកឧត្ដម​ ទៀ សីហា  បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​រៀប​ចំ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួ​មគ្នា​ រវាង​កង​ទ័ព​ទាំង​បី​ កម្ពុជា​ ឡាវ វៀតណាម និង​កិច្ច​ប្រជុំ​ត្រី​ភាគី​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បី​ប្រទេស​កម្ពុជា ឡាវ វៀតណាម ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​បី​នៅ​ពេល​បច្ចុប្បន្ន​នេះ​ និងបន្ត​ទៅ​អនាគត។

ជាមតិឆ្លើយ​តប​ នាយ​ឧត្តម​សេនីយ៍​​ ហ្វាន វ៉ាន់ យ៉ាង បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ រវា​ងប្រទេស​ទាំង​ពីរ​ កម្ពុជា វៀតណាម និង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ ក្នុង​នោះ​មាន​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ រវាង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពា​រជា​តិ​ប្រទេស​ទាំង​ពីរ​ បាន​អនុវត្ត​ជា​បន្ត​បន្ទាប់។ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង ​បាន​​បញ្ជាក់​​​ថា​៖ ​ក​ង​ទ័ពទាំង២​ បាន​ធ្វើកិ​ច្ចស​​ហប្រតិបត្តិការ​​ជា​មួយ​គ្នា​បាន​យ៉ាង​ជិត​ស្និទ្ធ ក្នុង​នោះ​ក្រសួង​ការពា​រ​ប្រទេស​វៀតណាម​ បាន​ទទួល​សិក្ខាកាម​មក​ពី​កងយោធពលខេមរភូមិន្ទ​ មក​សិក្សា​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល​វែង​ និង​រយៈ​ពេល​ខ្លី ហើយ​ក្រសួង​ការពា​រ​ប្រទេស​វៀត​ណាម​ បាន​បញ្ជូន​សិក្ខាកាម​កង​ទ័ព​ប្រជាជ​ន​វៀត​ណាម​ ទៅ​សិក្សា​ភាសា​ខ្មែរ​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ​ផង​ដែរ​។ នាយ​ឧត្តមសេនីយ៍​ ហ្វាន វ៉ាន់ យ៉ាង ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ផង​ដែរ​ ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ប្រទេស​ កម្ពុជា វៀតណាម នៅ​តាម​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ហើយ​បាន​ធ្វើ​ការ​សហការ​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​សម្រប​ស​ម្រួល​បង្កើន​នូវ​សមត្ថភាព​ និង​ស្ថេរភាព​រវាង​ប្រទេស​ទាំង​ពីរ​ នៅ​តាម​តំបន់​ព្រំ​ដែន​។

តាមរយៈជំនួបនោះ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា  និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ហ្វាន វ៉ាន់ យ៉ាង បាន​បង្ហាញ​ការ​គាំទ្រ​ដូចគ្នា ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​នាយ​ទាហាន​វ័យ​ក្មេង​ ក្នុង​ការ​រៀន​សូត្រ​អំពី​ទំនៀម​ទម្លាប់​ ក៏​ដូច​ជា​ប្រពៃណី​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​យុ​វជន​ជំនាន់​ក្រោយ​ ធ្វើការ​បន្ត​នូវកិច្ច​សហប្រតិបត្តិការ​ និង​ការ​បង្កើន​នូវសាមគ្គី​ភាព​រវា​ង​ប្រទេស​ទាំង​ពីរ​ ជាពិសេស​កង​ទ័ព​ទាំង​ពីរ​ឲ្យ​ដូច​ជំនាន់​មុន​ៗ។ នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ​ នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ ទទួល​ជួប​ពិភាក្សា​ជា​មួយ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណរដ្ឋ​សង្គម​និយ​មវៀត​ណាម​ អំពី​កិច្ច​ការងារ​មួយ​ចំនួន​ និង​បាន​ចុះ​ហត្ថ​លេខា​លើ​ពិធីសារកិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ ដំណាក់កាល២០២៥ ដល់២០២៩ និង​ផែន​ការ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ឆ្នាំ​២០២៥ រវា​ង​ក្រសួង​ការពារ​ជា​តិ​ នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ក្រសួង​ការពា​រ​ប្រទេស​ នៃសា​ធារណរដ្ឋ​សង្គម​និយ​មវៀ​តណាម​ ៕

ប្រភព: ក្រសួងការពារជាតិ

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts