The King and Queen Mother of Cambodia visit China for royal health check-up

3 weeks ago

Phnom Penh: On the morning of August 23, 2025, His Majesty King Norodom Sihamoni and His Majesty Queen Norodom Monineath Sihanouk, the Mother of the Khmer Nation, left Phnom Penh, Cambodia, to go to Beijing, China, for a health check-up.

While His Majesty, the Lord of the South, is staying in China to check on his health, Samdech Techo Hun Sen, President of the Cambodian Senate, is assisting in all matters on His Majesty’s behalf as the Acting Head of State.

It should be noted that the Chinese government has paid the utmost attention to the health of the King of Cambodia and the Mother of the Khmer Nation, and has sent a team of doctors to regularly check on the health of both of them. The first time is at the beginning of the year and the second time is at the end of the year.

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និង​សម្តេច​ព្រះមហា​ក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បី​ទៅ​ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងពេលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាម​ព្រះ​អង្គ ក្នុងនាមជាប្រមុខរដ្ឋស្តីទី។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុត លើព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ​ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខ​ភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ៕

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts