វិភាគអន្តរជាតិ៖ នៅមជ្ឈិមបូព៌ា តើ ណាតូអារ៉ាប់ កំពុងលេចចេញជារូបរាងមែនទេ?

International Analysis: In the Middle East, is an "Arab NATO" emerging?

3 weeks ago

(បែរឡាំង)៖ ការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា ប្រទេសកាតា ដើម្បីសម្លាប់មេដឹកនាំហាម៉ាស កាលពីដើមខែកញ្ញាកន្លងទៅនេះ បាន និងកំពុងជំរុញឱ្យមានការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយការពារជាតិ របស់បណ្ដាប្រទេសអារ៉ាប់ ជាមួយការអំពាវនាវកាន់តែច្រើនឡើងឱ្យមានកិច្ចព្រមព្រៀងការពារជាតិរួមគ្នាដែលអ្នកនយោបាយអារ៉ាប់ខ្លះហៅថា « ណាតូអារ៉ាប់» នៅក្នុងការបរិបទដែលការជឿទុកចិត្តលើសហរដ្ឋអាមេរិក នៅក្នុងចំណោមបណ្ដាប្រទេសអារ៉ាប់នៅមជ្ឈិមបូព៌ាកំពុងចុះខ្សោយ។ ក៏ព្រោះតែសហរដ្ឋអាមេរិកបានបរាជ័យក្នុងការការពារកាតា បើទោះជាបានដឹងមុនពីផែនការរបស់អ៉ីស្រាអែលក៏ដោយ។

ភ្លាមៗ នៅបន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា លោកស្រី Kristin Diwan ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Arab Gulf States Institute ក្នុងទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ថា «ការវាយប្រហាររបស់អ៉ីស្រាអែល…បានធ្វើឱ្យបណ្ដាប្រទេសអារ៉ាប់សង្ស័យចំពោះទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ហើយជំរុញឱ្យពួកគេខិតជិតគ្នា»។ «ជាលទ្ធផល បណ្ដាលមេដឹកនាំអារ៉ាប់បានចាប់ផ្ដើម ជំរុញទៅមុខនូវយុទ្ធសាស្ត្រស្វ័យភាព និងរិះរកវិធីដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតចេញពីការពឹងផ្អែករបស់ពួកគេលើសហរដ្ឋអាមេរិក»។ នេះជាការលើកឡើងរបស់លោកស្រី Sanam Vakil ជានាយកកម្មវិធី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃស្ថាប័ន Chatham House នៅក្នុងអត្ថបទមួយចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Guardian នៅក្នុងខែកញ្ញានេះ។ ទាំងនេះគឺជាហេតុផលដែលជាងមួយ សប្ដាហ៍មកនេះ មានការជជែកដេញដោលកាន់តែច្រើនឡើងអំពីការបង្កើតបក្សសម្ព័ន្ធយោធាមួយនៃបណ្ដាប្រទេសអារ៉ាប់ និងប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើនដោយយកទម្រង់ដូចអង្គការ NATO របស់លោកខាងលិច។

នៅឯកិច្ចប្រជុំកំពូលបន្ទាន់មួយរៀបចំឡើងដោយសម្ព័ន្ធអារ៉ាប់ និងអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអេហ្ស៉ីបបានលើកឡើងពីគំនិតបង្កើត «បក្សសម្ព័ន្ធណាតូអារ៉ាប់»។ ក្នុងសុន្ទរកថាមួយ នៅឯកិច្ចប្រជុំនោះដែរ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani បានអំពាវនាវឱ្យមានការបង្កើតបក្សសម្ព័ន្ធមួយការពារគ្នាជាសមូហភាព ខណៈសមាជិកចំនួន៦ មកពីក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ឬហៅកាត់ថា GCC រួមមានបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បាននិយាយថាពួកគេនឹងចាប់អនុវត្តមាត្រាមួយនៅក្នុងកិច្ចព្រមព្រៀង ការពារជាតិរួមគ្នាមួយត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ ដែលចែងថាការវាយប្រហារលើរដ្ឋជាសមាជិកណាមួយគឺជាការវាយប្រហារលើប្លុកទាំងមូល។ ប្រយោគ និងពាក្យពេចន៍ក្នុងមាត្រានេះប្រហាក់ប្រហែលគ្នានឹង មាត្រា៥ របស់បក្សសម្ព័ន្ធយោធា NATO ដែរ។ នៅក្រោយកិច្ចប្រជុំកំពូល បណ្ដារដ្ឋមន្ត្រីការពារជាតិអារ៉ាប់បានបើកកិច្ចប្រជុំមួយផ្សេងទៀតក្នុងទីក្រុងដូហា និងបានឯកភាពគ្នាលើការពង្រឹងការចែករំលែក ព័ត៌មានស៊ើបការណ៍សម្ងាត់ របាយការណ៍ស្ដីពីស្ថានភាពដែនអាកាស និងស្វែងរកឱ្យបានឆាប់នូវប្រព័ន្ធថ្មីមួយសម្រាប់ការព្រមានពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគ។ ក្នុងផែនការនេះ ក៏មានដែរការធ្វើសមយុទ្ធយោធារួមគ្នា។ ព្រមពេលជាមួយគ្នា អារ៉ាប៊ីសាអូឌីតបានប្រកាសពីការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយប៉ាគីស្ថានដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរដោយក្រោមកិច្ចព្រមព្រៀងនេះ ការវាយប្រហារលើរដ្ឋណាមួយក្នុងចំណោមប្រទេសទាំង២នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំង២តែម្ដង។

ចុះបើអ៉ីចឹង តើនេះជាការចាប់ផ្ដើមលេចចេញរូបរាងនៃ «ណាតូអារ៉ាប់» ឬ? តាមក្រុមអ្នកជំនាញ មើលមួយភ្លែត វាហាក់ដូចជាណាតូអារ៉ាប់កំពុងត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងអ៉ីស្រាអែល។ ប៉ុន្តែ ធាតុពិតជាស្ដែង វាជារឿងមួយដ៏ស្មុគស្មាញ។ «ការបង្កើតបក្សសម្ព័ន្ធអារ៉ាប់មួយដូចគ្នាទៅនឹងបក្សសម្ព័ន្ធ NATO សឹងតែមិនអាចទៅរួចឡើយ ពីព្រោះការធ្វើបែបនេះប្រៀបដូចជាការផ្សារភ្ជាប់អារ៉ាប់ទៅនឹងសង្រ្គាមដែលពួកគេមិនបាន មើលឃើញថាជាប្រយោជន៍របស់ពួកគេនោះទេ»។ នេះជាការយល់ឃើញរបស់លោក Andreas Krieg ជាសាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់ជំនាញខាងសិក្សាពីសន្តិសុខមកពីសាកលវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍។ តែយ៉ាងណាក៏ដោយ អ្នកជំនាញផ្សេងទៀតមើលឃើញថាស្ថានការណ៍កំពុងមានការប្រែប្រួលក្រោយការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា។ លោក Krieg បានបន្តថា «សន្តិសុខរបស់ បណ្ដាប្រទេសអារ៉ាប់គឺពឹងផ្អែកជាយូរណាស់មកហើយទៅលើការបង់លុយទៅអ្នកដទៃឱ្យការពារសន្តិសុខរបស់ពួកគេ»។ តាមអ្នកជំនាញរូបនេះ ផ្នត់គំនិតបែបនេះកំពុងផ្លាស់ប្ដូរក្រោយការវាយប្រហារលើកាតា តែការផ្លាស់ប្ដូរនេះកើតឡើងសន្សឹមៗ។ ចំណែក លោកស្រី Cinzia Bianco ជាអ្នកជំនាញស្ដីពីអារ៉ាប់មកពីស្ថាប័ន European Council on Foreign Relations ឬហៅកាត់ថា ECFR យល់ថា «អ្វីដែល ពិភពលោកមើលទៅថាអាចទៅរួច ឬជំនួសឱ្យការបង្កើត «ណាតូអារ៉ាប់» នោះគឺទម្រង់ក្រុមប្រទេស៦ បូក២រួមមានប្រទេសអារ៉ាប់ទាំង៦ជាសមាជិក GCC បូកបន្ថែមតួកគី និងអេហ្ស៉ីប។ សម្រាប់លោកស្រី Bianco ការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសអារ៉ាប់ចំពោះការការពារសន្តិសុខគ្នាទៅវិញទៅមក មិនមានភាពរឹងមាំដូចជាមាត្រា៥ នៃសមាជិករបស់ NATO លោកខាងលិចនោះទេ ហើយវាមើលទៅ អារ៉ាប់ហាក់ដូចជាកំពុងបង្កើត សហគមន៍សន្តិសុខ និងការពារជាតិរួមមួយគ្រាន់តែជាសារកំញើញបញ្ជូនទៅកាន់អ៉ីស្រាអែលប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមលោក Krieg និងលោកស្រី Bianco បើទោះជាទម្រង់ប្រទេស ៦បូក២ អាចទៅរួចក៏ពិតមែន តែវានឹងកើតឡើងដោយយឺតៗ ហើយការផ្លាស់ប្ដូរពិតប្រាកដនឹងកើតឡើងនៅពីក្រោយឆាក ឯណោះទេ។ ពោលគឺលោក Krieg បានព្យាករថាការចែករំលែកទិន្នន័យនៃប្រព័ន្ធរ៉ាដា ការធ្វើសមាហរណកម្មនៃប្រព័ន្ធប្រកាសអាសន្ន ឬការអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ព នឹងនៅតែបន្តធ្វើឡើងដោយ ការប្រុងប្រយ័ត្នបំផុត។ វាក៏អាចទៅរួចដែរថាបណ្ដាប្រទេសអារ៉ាប់ដែលស្ទើរតែទាំងអស់ពឹងផ្អែកលើសហរដ្ឋអាមេរិក អាចនឹងព្យាយាមពង្រីកទំនាក់ទំនងខាងវិស័យការពារជាតិជាមួយបណ្ដាប្រទេសដទៃដូចជារុស្ស៉ី ឬចិនជាដើម។ ប៉ុន្តែសម្រាប់លោកស្រី Sinem Cengiz មកពីមជ្ឈមណ្ឌល Gulf Studies Center នៃសាកលវិទ្យាល័យកាតា យល់ថាវាមិនអាចទៅរួចឡើយដែលប្រទេសណាមួយផ្សេងអាចជំនួសកន្លែងរបស់ សហរដ្ឋអាមេរិកត្រឹមពេលមួយយប់។ ម្យ៉ាងបណ្ដាប្រទេសអារ៉ាប់ក៏នៅមិនទាន់ចង់ដើរចេញពីសហរដ្ឋអាមេរិកដែរ ដ្បិតពួកគេនៅតែត្រូវការបច្ចេកវិទ្យាយោធាពីសហរដ្ឋអាមេរិក។ ជាឧទាហរណ៍៖ ក្រោយរងការវាយប្រហារ ពីអ៉ីស្រាអែល កាតានៅតែព្យាយាមស្វែងរកការធានាពីសហរដ្ឋអាមេរិកថាពួកគេនៅតែជាដៃគូនឹងគ្នាដដែល៕

ប្រភព: Fresh News

(Berlin): The Israeli attack on Doha, Qatar, to kill a Hamas leader in early September has prompted a shift in Arab defense policy, with growing calls for a joint defense pact that some Arab politicians have dubbed an “Arab NATO” in a context where trust in the United States among Arab states in the Middle East is waning. The United States has failed to protect Qatar despite knowing Israel’s plans.

Immediately after the Israeli attack on Doha, Kristin Diwan, an expert at the Arab Gulf States Institute in Washington, noted that “the Israeli attack…has made Arab states suspicious of their relationship with the United States and has pushed them closer together.” “As a result, Arab leaders have begun to push for a strategy of autonomy and to find ways to avoid the dangers that may arise from their dependence on the United States.” This is what Sanam Vakil, director of the Middle East and North Africa program at Chatham House, said in an article published in the British newspaper The Guardian in September. These are the reasons why for more than a week there has been growing talk of creating a military alliance of Arab and Muslim-majority countries, modeled after the West’s NATO.

At an emergency summit hosted by the Arab League and the Organization of Islamic Cooperation recently, Egyptian officials raised the idea of ​​an “Arab NATO.” In a speech at the meeting, Iraqi Prime Minister Mohammed Shia al-Sudani called for the creation of a collective defense alliance, while the six members of the Gulf Cooperation Council, or GCC, including Bahrain, Kuwait, Oman, Qatar, Saudi Arabia and the United Arab Emirates, said they would implement an article in a mutual defense agreement signed in 2000 that states that an attack on one member state is an attack on the bloc as a whole. The wording and structure of this article are similar to Article 5 of the NATO military alliance. After the summit, Arab defense ministers held another meeting in Doha and agreed to strengthen the sharing of intelligence, air situation reports, and to quickly find a new system for warning of ballistic missile attacks. The plan also includes joint military exercises. At the same time, Saudi Arabia announced a mutual defense agreement with nuclear-armed Pakistan, under which an attack on either country would be considered an attack on both.

So, is this the beginning of an “Arab NATO”? According to experts, at first glance, it seems that the Arab NATO is being created to counter Israel. But the reality is that it is a complicated matter. “Creating an Arab alliance similar to NATO is almost impossible, because it would be like tying the Arabs to a war they do not see as being in their interests.” That is the view of Andreas Krieg, a senior lecturer in security studies at King’s College London. However, other experts see the situation changing after Israel’s attack on Doha. “The security of Arab countries has long depended on paying others to protect their security,” Krieg said. According to him, this mindset is changing after the attack on Qatar, but the change is happening slowly. Cinzia Bianco, an Arab expert at the European Council on Foreign Relations (ECFR), believes that “what the world sees as possible, or an alternative, to creating an “Arab NATO,” is a six-plus-two format, including the six Arab members of the GCC plus Turkey and Egypt.” For Bianco, the Arab countries’ commitment to mutual security is not as strong as Article 5 of the Western NATO members, and it seems that the Arabs are creating a common security and defense community as a message to Israel.

According to Krieg and Bianco, even if a 6+2 format is possible, it will happen slowly and the real changes will happen behind the scenes. Krieg predicted that sharing radar data, integrating early warning systems or allowing the use of military bases would continue to be done with the utmost caution. It is also possible that Arab countries, which are almost entirely dependent on the United States, may try to expand their defense ties with other countries such as Russia or China. But Sinem Cengiz from the Gulf Studies Center at Qatar University believes that it is impossible for any other country to replace the United States overnight. In addition, the Arab countries are not ready to walk away from the United States, as they still need military technology from the United States. For example, after being attacked by Israel, Qatar is still trying to find assurances from the United States that they are still partners.

Source: Fresh News

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts