តើកូរ៉េខាងជើងលើកតម្កើងកូនស្រី គីម ជុងអ៊ុន ជាអ្នកស្នងតំណែងសមស្របយ៉ាងដូចម្តេច?
(Washington) – North Korean leader Kim Jong-un introduced his daughter to the world in November 2022, holding her hand as she walked in front of an intercontinental ballistic missile (ICBM). Since then, Kim Ju Ae, believed to be 12 years old, has accompanied Kim to major events. The girl is now considered a “great figure of guidance,” a sign that experts say Kim Ju Ae may one day be chosen to lead North Korea. Kim Ju Ae is not known to hold any official position or role in North Korea, and the outside world has never heard from her.
North Korean state media has never mentioned Kim Ju Ae by name, referring to her only as Kim Jong-un’s favorite daughter. South Korean intelligence officials and analysts have been closely monitoring Kim Ju Ae as someone they see as a likely successor to her father. Kim Jong-un is only 40 years old, but due to his family history of hereditary heart problems, preparing a successor makes sense.
* Becoming a new person
Kim Ju Ae’s birth date and name were first revealed to the outside world by former American basketball star Dennis Rodman, who met Kim Jong Un during a visit to Pyongyang in 2013. When Kim Ju Ae made her first public appearance in 2022, wearing a large white coat, she looked no different from other children of Pyongyang’s powerful people. But as she grew older, Kim Ju Ae’s dress became more formal and authoritative, and her demeanor and mannerisms, including her hand gestures, changed from more than two years ago. “A child who initially appeared like an ordinary child has now become a different person who is being included in the history of the Kim family’s power.” “Every photo, every march, every cheer, every applause, I see as a carefully orchestrated effort to show the succession, the legitimacy, and the continued power of the Kim family,” said Donald Southerton, author of “Korea 101.”
But for Kang Dong-wan, a North Korea expert at Dong-A University in South Korea, if a younger brother or sisters emerge, Ju Ae could be just a temporary successor. For now, though, Ju Ae’s presence sends a message to North Koreans that the Kim family will continue to lead the country into its fourth generation. South Korean intelligence suggests Kim Jong-un has two children, and there are reports that Kim has a third child, possibly Ju Ae’s brother.
* Important legacy
Kim Jong-un chose the ICBM test event as an opportunity to introduce his daughter to the public in November 2022. Since then, Kim has regularly taken her to nuclear sites, introducing her to officials involved in North Korea’s weapons development program. Kim considers the arsenal a key legacy of his family-run regime. When Kim Jong-un was appointed as his father’s successor, he first began to consolidate his power with the military, the foundation of the Kim family’s power. Now, by bringing his daughter with him to inspect weapons tests or major military events, Kim wants to show her how he controls the top military brass in North Korea. Kim has also given senior military officials the opportunity to meet and show their loyalty to his daughter. Three months after her public appearance, Ju Ae took part in a military parade, walking alongside her father, with top military officials following behind. In 2025, Ju Ae attended the launch of the Kang Kon, a new North Korean destroyer, standing next to her father and top officials.
* Kim’s health issues
Experts say that by grooming a successor from a young age, Kim may have been trying to avoid making the same mistakes his father made. It was not until his father suffered a stroke in 2008 that Kim Jong-un emerged as the heir apparent. This created uncertainty about the young Kim, who in his early years faced skepticism from outside analysts who saw him as an inexperienced leader who could not hold on to power for long. But Kim was later reported to have executed his own uncle and accused of sending assassins to poison his half-brother in Malaysia to consolidate his power and eliminate rivals.
The big issue now is not the power struggle, but Kim’s health. Kim is 170cm tall and weighs 140kg, according to South Korean intelligence officials. South Korean intelligence officials say Kim Jong-un has some unhealthy habits that are affecting his health, including his fondness for smoking. Kim is reported to have a heart condition inherited from his father and grandfather.
According to Sung-Yoon Lee, author of “The Sister: North Korea’s Kim Yo Jong, the Most Dangerous Woman in the World,” one advantage of choosing a successor early, even if the successor is still a child, is that it increases the leverage to counter its enemies, the United States and South Korea. In other words, North Korea wants to tell the United States and South Korea, “We have enough time, while your time is limited to four to five years.”
(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញមុខកូនស្រីរបស់លោកឱ្យពិភពលោកបានឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយកាន់ដៃកូនស្រីដើរនៅពីមុខមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់។ ក្រោយមក ក្មេងស្រីឈ្មោះ Kim Ju Ae ដែលត្រូវបានគេជឿថាមានអាយុ១២ឆ្នាំ តែងតែដើរតាម និងបង្ហាញខ្លួនជាមួយលោក គីម នៅគ្រប់ព្រឹត្តិការណ៍សំខាន់ៗ។ បច្ចុប្បន្ន ក្មេងស្រីរូបនេះត្រូវបាន ចាត់ទុកជា «បុគ្គលដ៏អស្ចារ្យម្នាក់នៃមគ្គទេសក៍» ជាសញ្ញាមួយដែលក្រុមអ្នកជំនាញនិយាយថាក្មេងស្រី Kim Ju Ae ប្រហែលជាត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងដើម្បីដឹកនាំកូរ៉េខាងជើង នៅថ្ងៃណាមួយ។ Kim Ju Ae មិនត្រូវបានគេដឹងថាតើកាន់តំណែង ឬតួនាទីផ្លូវការណាមួយឡើយនៅកូរ៉េខាងជើង ហើយពិភពលោកខាងក្រៅក៏មិនដែលស្ដាប់ឮសំឡេងក្មេងស្រីរូបនេះដែរ។
មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏មិនដែលហៅឈ្មោះ Kim Ju Ae ចំៗនោះដែរ ដោយគ្រាន់តែហៅថាជាកូនស្រីសំណព្វចិត្តរបស់លោក គីម ជុងអ៊ុន។ ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ និងអ្នកវិភាគ នៅកូរ៉េខាងត្បូង បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ Kim Ju Ae ជាមនុស្សម្នាក់ដែលពួកគេគិតថាទំនងជាអាចក្លាយជាអ្នកស្នងតំណែងពីឪពុក។ លោក គីម ជុងអ៊ុន មានអាយុទើបតែ៤០ឆ្នាំ តែដោយសារ ប្រវត្តិគ្រួសារមានបញ្ហាបេះដូងដំណរពូជ ដូច្នេះការត្រៀមរៀបចំអ្នកស្នងតំណែងជារឿងមួយសមហេតុផល។
* ប្រែជាមនុស្សថ្មីម្នាក់
ថ្ងៃខែឆ្នាំកំណើត និងឈ្មោះរបស់ Kim Ju Ae ត្រូវបានបង្ហើបឱ្យដឹងជាលើកដំបូងទៅកាន់ពិភពលោកខាងក្រៅ ដោយអតីតតារាបាល់បោះអាមេរិកម្នាក់ឈ្មោះ Dennis Rodman ដែលបានជួបលោក គីម ជុងអ៊ុន អំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៣។ នៅពេល Kim Ju Ae បង្ហាញមុខជាសាធារណៈជាលើកដំបូងក្នុងឆ្នាំ២០២២ ដោយពាក់អាវរងារធំពណ៌ស ក្មេងស្រីរូបនេះមើលទៅមិនមានភាពខុស ប្លែកពីកូនៗអ្នកមានអំណាចឯទៀតនៅព្យុងយ៉ាងនោះទេ។ ប៉ុន្តែខណៈកាន់តែធំដឹងក្ដី ការស្លៀកពាក់របស់ក្មេងស្រី Kim Ju Ae កាន់តែមានលក្ខណៈផ្លូវការ និងមើលទៅកាន់តែមានអំណាច ហើយអត្តចរិក និងអាកប្បករិយា ក្នុងនោះសូម្បីតែការទះដៃក៏មានការផ្លាស់ប្ដូរផងដែរ ធៀបទៅនឹងកាលពីជាង២ឆ្នាំមុន។ «ក្មេងម្នាក់ដែលដំបូងឡើយបង្ហាញខ្លួនដូចជាក្មេងទូទៅ ឥលូវបែរជាប្រែក្លាយជាមនុស្សផ្សេងម្នាក់ទៀតដែល កំពុងត្រូវបានរាប់បញ្ចូលទៅក្នុងដំណាលរឿងនៃអំណាចគ្រួសារគីម»។ នេះជាការលើកឡើងរបស់លោក Donald Southerton ជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា « Korea 101» ដោយបន្ថែមថា «គ្រប់រូបថត ការដើរដោយមានអ្នកហែរហម និងទះដៃសាទរ ខ្ញុំមើលឃើញថាវាជាការរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីបង្ហាញពីការស្នងតំណែង ភាពស្របច្បាប់ និងការបន្តរក្សាអំណាចនៃគ្រួសារគីម»។
តែសម្រាប់លោក Kang Dong-wan ជាអ្នកជំនាញស្ដីពីកូរ៉េខាងជើង មកពីសាកលវិទ្យាល័យ Dong-A University ក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើប្អូនប្រុស ឬបងប្រុសណាម្នាក់លេចមុខឡើង នោះ Ju Ae ប្រហែលគ្រាន់តែជាអ្នកស្នងតំណែងបណ្ដោះអាសន្នប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ក្នុងពេលនេះ វត្តមានរបស់ Ju Ae គឺជាការបញ្ជូនសារមួយទៅកាន់ប្រជាជនកូរ៉េខាងជើងថាគ្រួសារគីមនឹងបន្តដឹកនាំប្រទេស ចូលដល់ជំនាន់ទី៤។ តាមចារកម្មកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន ទំនងជាមានកូន២នាក់ ហើយក៏មានសេចក្ដីរាយការណ៍ដែរថាលោក គីម មានកូនទី៣ ដែលអាចជាបងប្រុសរបស់ Ju Ae។
* មរតកដ៏សំខាន់
លោក គីម ជុងអ៊ុន បានជ្រើសរើសយកព្រឹត្តិការណ៍ធ្វើតេស្ដបាញ់មីស៊ីល ICBM ជាឱកាសបង្ហាញមុខមាត់កូនស្រីជាសាធារណៈក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ចាប់តាំងពីថ្ងៃនោះមក លោក គីម តែងតែនាំកូនស្រីរូបនេះ ទៅជាមួយជាប្រចាំទៅកាន់ទីតាំងពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ណែនាំកូនស្រីទៅកាន់ក្រុមមន្ត្រីដែលបានចូលរួមក្នុងកម្មវិធីអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង។ លោក គីមបានចាត់ទុកថាឃ្លាំងអាវុធគឺជាមរតកដ៏សំខាន់ មួយនៃរបបដឹកនាំដោយគ្រួសាររបស់លោក។ នៅពេលលោក គីមខ្លូនឯងត្រូវបានតែងតាំងជាអ្នកស្នងតំណែងជំនួសឪពុក លោកបានផ្ដើមដំបូងគេក្នុងការពង្រឹងអំណាចរបស់លោកជាមួយយោធាដែលជាមូលដ្ឋានគ្រឹះ នៃអំណាចគ្រួសារគីម។ ឥលូវ ដោយនាំកូនស្រីទៅជាមួយក្នុងពេលចុះត្រួតពិនិត្យការធ្វើតេស្ដអាវុធ ឬព្រឹត្តិការណ៍យោធាសំខាន់ៗ លោក គីមចង់បង្ហាញកូនស្រីពីវិធីដែលរូបលោកគ្រប់គ្រងលើក្រុមមន្ត្រីយោធាកំពូលៗ នៅកូរ៉េខាងជើង។ លោក គីម ក៏បានផ្ដល់ឱកាសឱ្យមន្ត្រីយោធាជាន់ខ្ពស់ជួប និងបង្ហាញភក្តីភាពចំពោះកូនស្រីរបស់លោកផងដែរ។ ៣ខែក្រោយបង្ហាញខ្លួនជាសាធារណៈ ក្មេងស្រី Ju Ae បានចូលរួម ក្នុងពីធីព្យុហយាត្រាយោធាមួយ ដោយដើរទន្ទឹមនឹងឪពុក និងមានមន្ត្រីយោធាកំពូលៗដើរតាមពីក្រោយ។ ក្នុងឆ្នាំ២០២៥នេះ Ju Ae បានចូលរួមពិធីសម្ពោធនាវាចម្បាំងឈ្មោះ Kang Kon ដែលជានាវាពិឃាដថ្មី មួយរបស់កូរ៉េខាងជើង ដោយឈរនៅជិតឪពុក និងមន្ត្រីកំពូលៗ។
* បញ្ហាសុខភាពរបស់ លោក គីម
ក្រុមអ្នកជំនាញបាននិយាយថាតាមរយៈការត្រៀមអ្នកស្នងតំណែងតាំងពីនៅក្មេង លោក គីម ប្រហែលជាកំពុងព្យាយាមចៀសវាងការប្រព្រឹត្តកំហុសដូចជាឪពុករបស់លោកបានធ្វើ។ ពោលរហូតដល់ក្រោយឪពុករបស់លោក មានជំងឺដាច់សសៃឈាមក្នុងខួរក្បាលក្នុងឆ្នាំ២០០៨ ទើបលោក គីម ជុងអ៊ុន បានបង្ហាញខ្លូនក្នុងនាមជាអ្នកស្នងតំណែង។ ការណ៍នេះបានបង្កើតឱ្យមានភាពមិនច្បាស់លាស់អំពីយុវជនគីម ដោយនៅប៉ុន្មានឆ្នាំដំបូង លោក បានប្រឈមមុខនឹងការសង្ស័យពីអ្នកវិភាគនៅខាងក្រៅប្រទេសដែលមើលឃើញថារូបលោកជាមេដឹកនាំគ្មានបទពិសោធន៍ម្នាក់ និងមិនអាចកាន់តំណែងបានយូរឡើយ។ តែក្រោយមក លោក គីម ត្រូវបានរាយការណ៍ថា បានប្រហារជីវិតពូបង្កើតរបស់ខ្លួនឯង និងរងការចោទប្រកាន់ថាបានបញ្ជូនឃាតករឱ្យបំពុលសម្លាប់បងប្រុសម្ដាយទីទៃរបស់លោកនៅម៉ាឡេស៊ី ដើម្បីពង្រឹងអំណាច និងកម្ចាត់គូប្រជែង។
បច្ចុប្បន្ន អ្វីដែលជាបញ្ហាធំមិនមែនគូប្រជែងអំណាចទៀតនោះទេ តែគឺសុខភាពរបស់លោក គីម។ លោក គីមមានកម្ពស់១៧០សង់ទីម៉ែត្រ និងមានទម្ងន់ ១៤០គីឡូក្រាម។ នេះបើតាមក្រុមមន្ត្រីចារកម្មកូរ៉េខាងត្បូង។ ក្រុមមន្ត្រីចារកម្មកូរ៉េខាងត្បូងបានឱ្យដឹងថាលោក គីម ជុងអ៊ុនមានទម្លាប់រស់នៅមិនល្អមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់លោក ក្នុងនោះដូចជាលោកចូលចិត្តជក់បារីជាដើម។ លោក គីមត្រូវបានរាយការណ៍ថា មានបញ្ហាបេះដូងដែលជាជំងឺដំណរពូជពីឪពុក និងជីតារបស់លោក។
គួរបញ្ជាក់ថា បើតាមលោក Sung-Yoon Lee ជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «The Sister: North Korea’s Kim Yo Jong, the Most Dangerous Woman in the World» អត្ថាប្រយោជន៍មួយក្នុងការជ្រើសរើសអ្នកស្នងតំណែងទុកមុន ទោះជាអ្នកស្នងតំណែងនោះនៅជាកូនក្មេងនៅឡើយ នោះគឺការបង្កើនអនុភាពដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលជាសត្រូវរបស់លោក។ បានន័យថាកូរ៉េខាងជើងចង់បា្រប់ទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា «យើងមានពេលវេលាគ្រប់គ្រាន់ ខណៈពេលវេលារបស់ពួកអ្នកត្រូវបានដាក់កំហិតដោយអាណត្តិពី៤ ទៅ៥ឆ្នាំ»៕
Get world wide news from around the world and sharing to the world.
#GBnews