Kim Jong-Un promises a better life for the families of soldiers killed in the Russia-Ukraine war

លោក គីម ជុងអ៊ុន សន្យាផ្ដល់ជីវិតល្អប្រសើរសម្រាប់គ្រួសាររបស់ទាហានស្លាប់ក្នុងសង្រ្គាម រុស្ស៉ី-អ៊ុយក្រែន

2 weeks ago

Seoul: North Korean leader Kim Jong Un has promised a better life for the families of North Korean soldiers who died fighting to help Russia in the war against Ukraine, praising the heroism of their children and husbands, who are also North Korean soldiers, according to Reuters.

North Korea’s state media KCNA reported on Saturday, August 30, that Kim Jong Un met with the families of the soldiers on Friday and expressed regret over the failure to save the precious lives of the martyrs who sacrificed their lives to protect the nation’s honor. KCNA quoted Kim as saying, “They did not even write me a short note, but they trusted me to take care of their families, including their beloved children. So the nation will give them a better life in the country that was protected by the sacrifice of heroes.”

Kim Jong-un’s meeting was the latest tribute to North Korean soldiers who died fighting to help Russian forces drive Ukrainian troops out of the Kursk region of Russia after Kim and Russian President Vladimir Putin formally acknowledged the deployment of North Korean troops to help Russian forces in April. Kim will meet Putin as the two leaders attend a military parade in China next week to mark the anniversary of Japan’s surrender in World War II.

North Korea and Russia have not publicly disclosed the number of North Korean soldiers sent to fight in Ukraine or the number of soldiers killed or wounded. But South Korean intelligence has said that at least 600 of the more than 15,000 North Korean soldiers sent to help Russia have been killed. Western intelligence officials have also estimated that more than 6,000 North Korean soldiers may have been killed or wounded.

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាផ្ដល់ជីវិតដ៏ល្អប្រសើរសម្រាប់ក្រុមគ្រួសាររបស់ទាហានកូរ៉េខាងជើង ដែលបានស្លាប់ក្នុងការប្រយុទ្ធដើម្បីជួយរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ជាមួយការកោតសរសើរដល់វីរភាពចំពោះកូនៗ និងប្ដីរបស់ពួកគេដែលជាទាហានកូរ៉េខាងជើងទាំងនោះ។ នេះបើតាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា បានរាយការណ៍ថាលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រម្សិលមិញបានជួបក្រុមគ្រួសាររបស់ទាហាន និងបាន បង្ហាញពីភាពសោកសៅចំពោះបរាជ័យក្នុងការជួយសង្រ្គោះជីវិតដ៏មានតម្លៃរបស់ទាហានពលីដែលបានបូជាជីវិតរបស់ពួកគេដើម្បីការពារកិត្តិយសជាតិ។ KCNA បានស្រង់សម្ដី របស់លោក គីម ដែលបានគូសបញ្ជាក់ដូច្នេះថា «ពួកគេមិនបានសរសេរសូម្បីតែសំបុតខ្លីមួយមកកាន់ខ្ញុំនោះទេ ប៉ុន្តែពួកគេបានផ្ដល់ការជឿជាក់មកលើរូបខ្ញុំឱ្យមើលថែក្រុមគ្រួសារ របស់ពួកគេ ក្នុងនោះរួមមានកូនជាទីស្រឡាញ់របស់ពួកគេ។ ដូច្នេះប្រទេសជាតិនឹងផ្ដល់ឱ្យពួកគេអ្នកនូវជីវិតដ៏ល្អប្រសើរនៅក្នុងប្រទេសដែលត្រូវបានការពារដោយការលះបង់ជីវិត របស់វីរជន»។

គួរបញ្ជាក់ថា ជំនួបខាងលើរបស់លោក គីម ជុងអ៊ុន គឺជាការផ្ដល់ការគោរពលើកចុងក្រោយបំផុតមួយដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងការប្រយុទ្ធជួយដល់កងទ័ពរុស្ស៉ី វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៉ី បន្ទាប់ពីលោក គីម និងលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ជាផ្លូវការពីការដាក់ពង្រាយ កងទ័ពកូរ៉េខាងជើងទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីកាលពីខែមេសា។ លោក គីម នឹងត្រូវជួបលោក ពូទីន នាឱកាសដែលមេដឹកនាំទាំង២ចូលរួមពិធីព្យុយាត្រាយោធាមួយ ក្នុងប្រទេសចិននៅសប្ដាហ៍ក្រោយ ដើម្បីប្រារព្ធខួបនៃការចុះចាញ់សង្រ្គាមរបស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២។

កូរ៉េខាងជើង និងរុស្ស៉ីមិនបានបង្ហើបឱ្យដឹងជាសាធាណរៈពីចំនួនទាហានកូរ៉េខាងជើងដែលត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែន ឬទាហានដែលបានស្លាប់ និងរបួស នោះទេ។ តែចារកម្មកូរ៉េខាងត្បូងបាននិយាយថាទាហានកូរ៉េខាងជើងក្នុងចំណោមទាហានជាង ១៥០០០នាក់ដែលត្រូវបានបញ្ជូនទៅជួយរុស្ស៉ី មានយ៉ាងហោច ៦០០នាក់ត្រូវបាន សម្លាប់។ ក៏មានផងដែរការវាយតម្លៃពីមន្ត្រីចារកម្មលោកខាងលិចថាទាហានកូរ៉េខាងជើងអាចស្លាប់ និងរបួសជាង ៦០០០នាក់៕

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts