ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា៖ កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ កាំជ្រួច ICBM ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក

South Korean president says: North Korea is in final stages of developing ICBM capable of hitting U.S

3 weeks ago

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញាថាកូរ៉េខាងជើងកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ កាំជ្រួចបាលិស្ទីគអន្តរទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានបរាជ័យក្នុងការបញ្ឈប់ការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងបានទទូចថាខ្លួននឹងមិនបោះបង់ចោល អាវុធនុយក្លេអ៊ែរឡើយ។ ថ្លែងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីផ្សារភាគហ៊ុនអាមេរិក New York Stock Exchange លោក Lee បានគូសបញ្ជាក់ដូច្នេះថា «…កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់សហរដ្ឋអាមេរិក»។ លោកបន្ថែមថាកូរ៉េខាងជើងមើលទៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ប៉ុន្តែ ពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីល ICBM។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមិថុនាមក លោក Lee បានលើកឡើងជារឿយៗពីគោលបំណងបើកកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយ ភាពតានតឹង។ តែព្រមពេលជាមួយគ្នា លោកក៏បានវាយតម្លៃដែរថាកូរ៉េខាងជើងមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមពី១៥ ដល់២០គ្រាប់ក្នុងមួយឆ្នាំ៕

Korean President Lee Jae Myung said Thursday (September 25) that North Korea is in the final stages of developing an intercontinental ballistic missile (ICBM) capable of carrying a nuclear warhead that could reach the United States. This was reported by the AFP news agency.

Seoul and its Western allies have failed to stop the North’s nuclear weapons program, and Pyongyang has insisted it will not give up its nuclear weapons. Speaking during a visit to the New York Stock Exchange, Lee stressed that “…North Korea continues to develop an intercontinental ballistic missile (ICBM) capable of carrying a nuclear warhead to reach the United States.” He added that North Korea did not appear to have succeeded yet, but they were in the final stages of developing an ICBM.

Since taking office as South Korean president in June, Lee has often spoken of his goal of opening dialogue with North Korea to ease tensions. At the same time, he has estimated that North Korea has enough nuclear material to produce 15 to 20 more nuclear warheads a year.

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts