South Korea to repatriate detained workers as US vows more raids on employers

កូរ៉េខាងត្បូងនឹងទៅយកពលករជាប់ឃុំត្រឡប់មកវិញ ខណៈអាមេរិកប្តេជ្ញាវាយឆ្មក់ថែមទៀតលើក្រុមនិយោជក

4 days ago

(Seoul) – South Korea is preparing to bring back its workers after a raid in the US state of Georgia last week, a presidential official said, as the Trump administration said it would take further action. According to Reuters, on Monday, September 8, 2025.

The South Korean presidential office said on Sunday night that negotiations to release about 300 South Koreans have concluded and the process of releasing them from detention is underway. A chartered plane will bring them back as soon as the process is complete. The workers are likely to board the plane on Wednesday, Yonhap news agency quoted South Korea’s Consul General in Washington, Cho Ki-joong, as saying.

U.S. federal agents have arrested about 475 workers at a Hyundai car battery plant in Ellabell, Georgia, where about 300 South Koreans are. A Department of Homeland Security representative did not respond to a request for comment, while White House spokesman Tom Homan said the raids would be expanded to include workplaces.

(សេអ៊ូល)៖ មន្រ្តីម្នាក់នៃការិយាល័យប្រធានាធិបតី បាននិយាយថា កូរ៉េខាងត្បូង កំពុងរៀបចំដើម្បីនាំពលកររបស់ខ្លួនត្រឡប់មកវិញ ក្រោយការវាយឆ្មក់នៅក្នុងរដ្ឋ Georgia របស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ខណៈរដ្ឋបាលលោក ត្រាំ អះអាងថានឹងមានប្រតិបត្តិការបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ ២០២៥។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះថា ការចរចាដើម្បីដោះលែងជនជាតិកូរ៉េខាងត្បូង ប្រហែល ៣០០នាក់បានបញ្ចប់ ហើយដំណើរការដោះលែងពួកគេពីការឃុំឃាំង កំពុងបន្ត។ យន្តហោះជួលមួយគ្រឿង នឹងនាំយកពួកគេត្រឡប់មកវិញភ្លាមៗ នៅពេលដំណើរការចប់សព្វគ្រប់។ តាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលបានដកស្រង់សម្តីអគ្គកុងស៊ុលកូរ៉េខាងត្បូង ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន លោក Cho Ki-joong ពលករទំនងជាអាចឡើងយន្តហោះបាន នៅថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនពលករប្រហែល ៤៧៥នាក់ នៅរោងចក្រអាគុយរថយន្តរបស់ក្រុមហ៊ុន Hyundai ក្នុងទីក្រុង Ellabell រដ្ឋ Georgia ដែលមានជនជាតិកូរ៉េខាងត្បូងប្រហែល ៣០០នាក់។ តំណាងក្រសួងសន្តិសុខមាតុភូមិ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ស្របពេលដែលអ្នកតំណាងសេតវិមាន លោក Tom Homan អះអាងថានឹងពង្រីកការវាយឆ្មក់ដល់ក្នុងកន្លែងធ្វើការតែម្តង៕

More read on GlobalNews

Picture of GlobalNews

GlobalNews

Get world wide news from around the world and sharing to the world.
#GBnews

Share:

Recent Posts

Other Posts